លោក​ ឡៅ​ ម៉ុង​ហៃ និង​លោក សាយ ​បូរី ត្រូវ​បាន​លោក កឹម សុខា​ស្នើរ​តែង​​តាំង​ជា​ទី​ប្រឹក្សា​ផ្ទាល់

2014-12-05 15:47:00 4832 Views

លោក កឹម សុខា អនុ​ប្រធាន​​ទី​១​​នៃ​​រដ្ឋសភា បាន​ដាក់​លិខិត​ស្នើ​​ប្រធាន​រដ្ឋសភា​​តែង​តាំង​​លោក ឡៅ ម៉ុង​ហៃ និង​​លោក សាយ បូរី ជា​​ទី​ប្រឹក្សា​​ផ្ទាល់ ។​

​លិខិត​​ចុះ​​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​​២០១៤រ​បស់​​លោក កឹម សុខា បានផ្ញើរ​​ជូន​ប្រធានរដ្ឋសភា​លោក ហេង សំរិន ឲ្យតែ​ង​តាំងលោក សាយ បូរី និង​លោក ឡៅ ម៉ុងហៃ ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោកដោយ​ត្រូវមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។ លិខិត​នោះ​ត្រូវបាន​លោក ហេង សំរិន ចារ​យល់ព្រម នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​

​ក្នុង​លិខិត​ដដែល​នោះ លោក កឹម សុខា បាន​លើកឡើង​ថា ការស្នើ​សុំឲ្យ​មាន​ការតែងតាំង​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​ចំនួន​២​រូប​ទៀត​នេះ គឺ​ដើម្បី​បំពេញការងារ​ជូន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ ឲ្យបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​គួរបញ្ជាក់ផងដែរថាលោក ឡៅ ម៉ុងហៃ ត្រូវបាន​គេ​ស្គាល់​តាម​បណ្តាញ​សារព័ត៌មាន​នានា​ថា​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា ចំណែកឯ​លោក សាយ បូរី ជា​បណ្ឌិត​ច្បាប់ និង​ជា​អតីត​ឧត្តម​ទីប្រឹក្សា​របស់​សម្តេច ព្រះ​នរោត្តម សីហនុ ៕

ប្រភពពី៖ vodhotnews.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា