លោក សម រង្ស៊ី ថ្លែង​ថា​ការ​ឃុំ​ខ្លួ​ន​មនុស្ស​១៧​នាក់​ជា​រឿង​នយោ​បាយ

2014-12-08 11:30:00 4861 Views

នៅ​ថ្ងៃ​អាទិត្យទី ០៧ ខែធ្នូ​ លោក សម រស្ស៊ី បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នា​បរិវេណ​ពន្ធនាគារ​ព្រៃ​ស​ ​ថា ការចាប់​ឃុំខ្លួន​សកម្ម​ជន​ដីធ្លី អតីត​ព្រះសង្ឃ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ទាំងអស់​១៧​នាក់ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​

​លោក សម រង្ស៊ី បាន​ថ្លែង​បែបនេះ ក្រោយ​ពេល​លោក​ចេញពី​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​ថ្មគោល​១០​រូប អតីត​ព្រះសង្ឃ​៣​នាក់ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៤​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​។ លោក​មានប្រសាសន៍ថា លោក​បាន​ជួប​ជាមួយ​អ្នក​ជាប់​ឃុំ​ទាំង​១៧​នាក់​នោះ​ហើយ ហើយ​លោក​នឹង​ខិតខំ​ជំរុញ​ឲ្យមាន​ការដោះលែ​ង​អ្នក​ដែល​កំពុង​ជាប់​ឃុំឃាំង​ទាំង​១៧​នាក់​ឲ្យបាន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមបញ្ជាក់ផងដែរថា អ្នក​ទាំង​១៧​នាក់ ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ​មាន ស្ត្រី​សកម្មជន​ដីធ្លី​១០​នាក់​មក​ពី​សហគមន៍​បឹងកក់ និង​ថ្មគោល ​អ្នក​ទាំង​១០​នាក់​នេះ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ និង​ពិន័យជា​ប្រាក់​២​លាន​រៀល ដោយសារ​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​អាជ្ញាធ​ររា​ជ​ធានី​ភ្នំពេញ​បង្ហូរទឹក​សម្អុយ​ចេញពី​ភូមិ​របស់​ពួកគេ​។

ចំណែកឯ​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​៤​រូបនោះ​ត្រូវបាន​ចាប់​ឃុំឃាំង ពាក់ព័ន្ធ​នឹង​បាតុកម្ម​ទាមទារ​ឲ្យ​បើកទីលាន​ប្រជាធិបតេយ្យ កាលពី​ពាក់កណ្ដាល​ខែ​កក្កដា​កន្ល​ង​ទៅ​។ចំពោះអតីត​ព្រះសង្ឃ​៣​អង្គ​ទៀត​ ត្រូវ​ចាប់​ផ្សឹក និង​ឃុំឃាំង​ដោយសារ​ចូលរួម​គាំទ្រ​បាតុកម្ម​របស់​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ និង​ជា​អ្នក​ដែល​សកម្ម​ក្នុង​ការតវ៉ា​ទាមទារ​ឲ្យ​ស្ថានទូ​តវៀ​ត​ណាម​សុំទោសករណី​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​៕

ប្រភព៖ vodhotnews.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា