នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង១៥:០០ រសៀលនៅវិមានរដ្ឋសភាក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិបានបញ្ចប់កិច្ចប្រជុំពិភាក្សាឆ្លងសេចក្តីស្នើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ចាប់តាំងពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ក្រុមការងារនៃគណបក្សទាំងពីរបានជួបប្រជុំ ពិនិត្យពិភាក្សាជាបន្តបន្ទាប់ លើខ្លឹមសារនៃសេចក្តីព្រាងនៃសេចក្តីស្នើរច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចំនួន ១៤លើក ដោយបានឯកភាពគ្នាលើខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលរួមមានសរុបចំនួន៦៦មាត្រាចែកចេញជា ៧ជំពូក ដូចខាងក្រោម៖
ជំពូកទី១ ចែងអំពីបទប្បញ្ញាតិទូទៅ ដែលរួមមាន៣ មាត្រាចាប់ពីមាត្រា១ ដល់មាត្រា៣។
ជំពូកទី២ ចែងអំពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរួមមាន៣៨មាត្រាចាប់ពីមាត្រា៤ដល់មាត្រា៤១។
ជំពូកទី៣ ចែងអំពីការប្រព្រឹត្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលរួមមាន១៦មាត្រា ចាប់ពីមាត្រា៥៨ និងមាត្រា៥៩។
ជំពូកទី៤ ចែងអំពីថវិការបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលរួមមាន២មាត្រាគឺមាត្រា៥៨ និងមាត្រា៥៩។
ជំពូកទី៥ ចែងអំពីទោសប្បញ្ញតិ្ត ដែលរួមមានមាត្រា ១មាត្រា គឺមាត្រា៦០។
ជំពូកទី៦ ចែងអំពីអន្តរប្បញ្ញាតិ ដែលរួមមាន ៤មាត្រាគឺ មាត្រា៦១ដល់មាត្រា៦៨។
ជំពូកទី៧ អំពីអវសានប្បញ្ញាតិ ដែលរួមមាន២មាត្រាគឺ មាត្រា៦៥ និងមាត្រា៦៦។
គួរបញ្ជាក់ផងដែរថា ខ្លឹមសារទាំងស្រុងនៃសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលទទួលបានការឯកគ្នានេះចុះហត្ថលេខាសង្ខេបនៅចុងសន្លឹកចុងសន្លឹកនៃទំព័រនីមួយៗដោយក្រុមប្រធានការងាររបស់គណបក្សទាំងពីរ។
ប្រភព៖ CVV