លោក ឈាង វុន ជំរុញ​អោយ​ចេញ​ច្បាប់​ស្តី​ពី​ដំណើរ​ការ​គ្រប់​គ្រង​អង្គការ​សង្គម​ស៊ី​វិល ឲ្យ​បាន​ឆាប់​រហ័ស

2014-12-11 16:12:00 4842 Views

ក្នុងសន្និសីទប្រចាំខែរបស់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍ ទី ១១ នេះលោក ឈាង វុន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថាសភានឹងជំរុញឲ្យចេញច្បាប់ស្តីពីដំណើរការគ្រប់គ្រងអង្គការ សង្គមស៊ីវិល ឲ្យបានឆាប់រហ័ស បើទោះជាសង្គមស៊ីវិលជំទាស់ដាច់ខាត មិនចង់ឲ្យមានច្បាប់នេះក៏ដោយ។ 
ក្នុងសន្និសីទនោះដែរ លោក ឈាង វុន ក៍បានព្រមានទៅមន្រ្តី អង្គការ អន្តរជាតិ មួយរូប ដែលធ្វើការងាររបស់ខ្លួន ពាក់ព័ន្ធតំបន់ជាយអារ៉ែង ស្ថិត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដោយហ៊ានលូកដៃជ្រៅចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ជាពិសេសតំបន់ ជាយអារ៉ែង នេះតែម្ដង។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែន រដ្ឋាភិបាលមាន១១ជំពូក និង៥៨មាត្រា។ សេចក្ដីព្រាងច្បាប់នេះបានកំណត់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវចុះ បញ្ជីជាមួយនិងក្រសួង មហាផ្ទៃ ហើយក៏តម្រូវឲ្យសមាគម និងអង្គការដែរមិនមែនរដ្ឋាភិបាល ត្រូវរៀបចំលក្ខន្តិកៈរបស់ខ្លួនដាក់របាយការណ៍សកម្មភាព និងរបាយ ការណ៍ហិរញ្ញវត្ថុ និងមានទីស្នាក់ការកណ្ដាលនៅកម្ពុជា។

ប្រភព៖ CVV


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា