លោក​ ឈាង វុន នឹង​ហៅ​រដ្ឋ​មន្រ្តីក្រសួងព័ត៌មាន​ទៅ​សួរ​រឿង​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង

2014-12-12 15:53:00 4767 Views

ប្រធាន​គណៈកម្មការ​ទី ៥ នៃ​រដ្ឋសភា​គ្រោង​នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ជា​សហការី​ពី​គណបក្ស​ប្រជាជន​ដូច​គ្នា​ទៅ​ឆ្លើយបំភ្លឺ នា​ពេល​ឆាប់ៗ​នេះ ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​បណ្តាញ​ទូរទស្សន៍ និង​វិទ្យុ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង ខណៈ​ដែល​ប្រធាន​គណៈកម្មការ​រូប​នេះ សង្កេត​ឃើញ​ថា នាទី​ផ្សាយ​ពាណិជ្ជកម្ម​មាន​ដល់​ទៅ ៨០ ភាគរយ ដែល​ផ្តោត​លើ​គ្រឿងស្រវឹង។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ខែ​នៅ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ម្សិលមិញ លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ផ្នែក​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន បាន​ថ្លែង​ថា លោក​នឹង​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ទៅ​សាកសួរ និង​ស្នើឲ្យ​ពិចារណា​ឡើង​វិញ ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​យ៉ាងគគ្រឹកគគ្រេង​នៅ​លើ​កញ្ចក់ទូរទស្សន៍​និង​វិទ្យុ ដែល​ជា​មូលហេតុ​ចម្បង​មួយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍។ ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៅ​ឡើយ​ទេ​។

លោក ខៀវ កញ្ញារីទ្ធ បាន​ស្វាគមន៍​ចំពោះ​គម្រោង​កោះ​អញ្ជើញ​រូប​លោក​ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​នេះ​ដោយ​លោក​ថ្លែង​ថា៖ «កន្លងមក ក្រសួង​ធ្លាប់​បាន​ចេញ​សារាចរ​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នេះ​ហើយ ព្រមទាំង​បាន​ធ្វើ​របាយការណ៍​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ផង​ដែរ»។

ប្រភព៖ www.postkhmer.com


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា