យោងតាមសេចក្តីប្រកាសព័ត៍មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា នៅថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន ប្រធានទី១នៃរដ្ឋសភា បានអនុម័តប្រគល់ សេចក្តីស្នើវិសោធនកម្មជំពូកទី ១២ ប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើដោយ តំណាងក្រុមតំណាងរាស្រ្តហត្ថលេខីចំនួន៨២រូប ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៍ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃរដ្ឋសភាវិញ។
ប្រភព៖ CVV