ផែន​ការ​សក​ម្មភាពនៃ «កា​រសា​ក​ល្ប​ង រឺ ការ​វាយ​ត​ម្លៃ​សម​ត្ថ​ភាព​មន្រ្តីចុះ​ឈ្មោះ​តាមតំ​បន់ក្នុ​ង​ការ​ចុះឈ្មោះ​បោះឆ្នោ​ត​តាម​បែប​ទំនើប​កម្ម​»​

2015-01-05 16:04:00 4814 Views

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានរៀបចំនូវសកម្មភាពសម្រាប់បណ្តុះបណ្តាល និងការសាកល្បងចុះឈ្មោះបោះឆ្នោតជាក់ស្តែងនៅមូលដ្ឋានដែលនៅក្នុងនោះមានដូចជា៖

១. ការបណ្តុះបណ្តាលមន្រ្តីចុះឈ្មោះនៅមូលដ្ឋាន

            វគ្គបណ្តុះបណ្តាល ត្រូវបានរៀចំនៅក្នុងឃុំសង្កាត់ដែលត្រូវចុះអនុវត្តជាក់ស្តែង  ដូចខាងក្រោម៖

-  នៅថ្ងៃទី ៩ មករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តរតនគិរី ស្រុកអូរយ៉ាដាវ ឃុំប៉ាតេ

-  នៅថ្ងៃទី ១២ មករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្ត កំពង់ចាម ស្រុកកំពង់សៀម ឃុំស្រក

- នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តកំពង់ឆ្នាំង ស្រុកបរិបូរណ៍ ឃុំត្រពាំងចាន់។ ចំពោះទីកន្លែងលេខាខេត្តខុមហ្រ្វែលនឹង ស្វែងរកទីតាំងក្នុងការបណ្តុះបណ្តាល។

២. ការចុះឈ្មោះសាកល្បងនៅក្នុងមូលដ្ឋាន

- នៅថ្ងៃទី ១១ ដល់ ១៩ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តរតនគិរី ចាប់ផ្តើមដំណើរការសាកល្បងចុះឈ្មោះ ជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។

-  នៅថ្ងៃទី ១៤ ដល់ ២២ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការចុះឈ្មោះជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុង ខេត្តកំពង់ចាម ស្រុកកំពង់សៀម ឃុំស្រក គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។

- នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការចុះឈ្មោះជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុងឃុំត្រពាំងចាន់ ស្រុក បរិបូណ៍ គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា