នៅថ្ងៃទី ០៧ មករាឆ្នាំ ២០១៥ ឯកឧត្តម គុយ ប៊ុនរឿន តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អង្គការខុម្រហ្វែលទាក់ទង់ទៅ និង កិច្ចប្រជុំក្រុមការងារចរចាកំណែ ទម្រង់ការបោះឆ្នោតដែលមានគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ថានៅក្នុងកិច្ចប្រជុំនោះមិនទាន់ត្រូវ គ្នានៅឡើយទេ។ ហើយលោក គុយ ប៊ុនរឿន ក៍បានធ្វើការបដិសេធផង ដែរ ទាក់ទង់សម្រេចយកបញ្ជី អ្នកបោះឆ្នោតចាស់មកធ្វើជាមូលដ្ឋាន សម្រាប់ចុះបញ្ជីអ្នកបោះឆ្នោតថ្មី។
លោក គុយ ប៊ុនរឿន បានបញ្ជាក់បន្ថែមក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៥ មករា ក្រុមការងារចរចាកំណែទម្រង់ការបោះឆ្នោត បានពិភាគ្សាគ្នា ទៅលើ យន្តការនៃការដោះស្រាយបណ្តឹង និងពីរបៀបចុះឈ្មោះបោះឆ្នោតតែ ប៉ុណ្ណោះ។