លោក ស៊ូ​ប៊ែ​ឌី ជំរុញ​ឲ្យ​បក្ស​ទាំង​ពីរ​បន្ត​ការ​សន្ទ​នា​គ្នា

2015-01-20 14:51:00 4840 Views

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី សង្ឃឹមថា គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ធ្វើ​ការសន្ទនា​គ្នា ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​ជារួម ។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូល​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ស៊ូ​ប៊ែ​ឌី មានប្រសាសន៍ថា លោក​មាន​ការរីករាយ​ដែល​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​បាន​ប្រាប់​លោក​ថា គណបក្ស​ទាំង​ពីរ​កំពុង​បន្ត​ចរចា​គ្នា​ធ្វើកំណែទម្រង់ ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការគោរព​សិទ្ធិមនុស្ស ដែល​បញ្ហា​ទាំងនេះ​លោក​ធ្លាប់បាន​លើកឡើង​នៅក្នុង​របាយការណ៍​រប​ស់លោក​នា​ពេលកន្លងមក ។​

​លោក ស៊ូ​ប៊ែ​ឌី បន្តថា «​អ្វី​ដែល​ជា​តម្រូវការ​នៅក្នុង​ប្រទេស​នេះ គឺ​ការសន្ទនា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គណបក្សកាន់អំណាច និង​គណបក្ស​ប្រឆាំង ។ ឥឡូវនេះ ការសន្ទនា​គ្នា​កំពុង​បន្ត ហើយ​ប្រទេស​កំពុង​ធ្វើដំណើរ​ទៅមុខ​» ។​

ប្រភពៈ៖ vodhotnews.com 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា