នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០១៥ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានបញ្ជាក់ជំហរថា លោក នៅតែគោរពកិច្ចព្រម ព្រៀង២២ កក្ដដាឆ្នាំ ២០១៤ដែល ជាកិច្ចព្រមព្រៀងមួយ បិទបញ្ចប់វិបត្តិ នយោបាយ រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដដែល។
លោកសម រង្ស៊ីបានបញ្ជាក់ថា "យើងនៅគោរពជានិច្ចគឺ គោរពស្មារតីនៃ កិច្ចព្រមព្រៀង ២២កក្ដដា ខ្លឹមសារហ្នឹងអ្វីដែល មានចែងនៅក្នុងនោះ នឹង គោរពទៅតាម បទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា" ។
ការថ្លែងបែបនេះ របស់លោក សម រង្ស៊ី បន្ទាប់ពី លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការព្រមាន ក្នុងពិធីចុះចែកសញ្ញាប័ត្រដល់និសិ្សតនៅ ខេត្ត ស្វាយរៀង កាលពីថ្ងៃច័ន្ទ ទី១៩ ថាលោក សម រង្ស៊ី ជាអ្នកមិនគោរព ស្មារតី នៃកិច្ចព្រមព្រៀង ហើយព្យាយាមធ្វើផ្ទុយ ពីអ្វីដែលហៅថាវប្បធម៌ នៃការសន្ទនា ។