តំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន គ្រោងកោះហៅលោកហ៊ុន សែន ឲ្យចូលសភា

2015-06-17 14:45:00 4841 Views

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ អ៊ុំ សំអាន បានឲ្យដឹងកាលពីម្សិលមិញថា លោក​គ្រោង​កោះ​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​សភា​ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​ ​​​ការ​លុក​លុយ​​របស់​វៀតណាម​ចូល​ក្នុង​ទឹក​ដី​​កម្ពុជា​ នៅ​​ពេល​​សភា​បើក​សម័យ​ប្រជុំ​​នៅ​ខែ​ក្រោយ​។

លោក អ៊ុំ សំអាន បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​​ជាតិ​គ្មាន​ជម្រើស​ឡើយ​ក្រៅ​តែ​ពី​​កោះ​ហៅ​លោក ហ៊ុន សែន រួម​ជាមួយលោក ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ ឲ្យ​មក​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​ ក្រោយ​រដ្ឋាភិបាល​បដិសេធ​មិន​បញ្ចេញ​ផែនទី​​។

លោក អ៊ុំ សំអាន បានថ្លែងថា ក្នុង​រយៈ​ពេល​១ខែ​មក​នេះ រូបលោករួម​ជាមួយ​​លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​ការ​​​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​តាម​បណ្ដោយ​ព្រំដែន​ភាគ​ ខាង​កើត​របស់​កម្ពុជា​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគិរី និង​ខេត្ត​ស្វាយរៀង ​ដែល​នៅ​ទីនោះ​​អ្នកភូមិ​និយាយ​ថា​ ទាហាន​និង​ជន​ស៊ីវិល​វៀតណាម​បាន​ទន្ទ្រាន​ចូល​​ទឹកដី​របស់​ពួកគាត់។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា