លោក ហ៊ុន សែន ប្រកាសគ្រាំទ្រ ទាំងស្រុងពីការបង្កើតច្បាប់ អង្គការ និងសហជីព

2015-06-29 09:43:00 4803 Views

ក្នុង​ឱកាសខួប​លើក​ទី៦៤នៃ​ការបង្កើត​គណបក្សប្រជាជនកម្ពុជា ថ្ងៃ​ទី​២៨ខែ​មិថុនា ឆ្នាំ​២០១៥ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា​គណបក្ស​កាន់អំណាច​គាំទ្រ​​ទាំងស្រុង​ពី​​​ការ​បង្កើត​ច្បាប់​ អង្គការ និង​សហជីព ដោយ​ប្រឆាំង​នឹង​បរទេស​ដែល​ជ្រៀតជ្រែក​កិច្ច​ការ​នេះ​។​

លោក ហ៊ុន សែន ​បញ្ជាក់ដូច្នេះថា ​«គណបក្ស​ប្រជាជនកម្ពុជា​គាំទ្រ​ការ​បង្កើតច្បាប់ស្តីពីសមាគម និង​អង្គការមិនមែន​រដ្ឋាភិបាល​និង​ច្បាប់ស្តីពីសហជីព ដើម្បីការពារទ្រទ្រង់សិទ្ធិសេរីភាពនិង​ផលប្រយោជន៍​របស់សមាគម អង្គការមិនមែន​រដ្ឋាភិបាល និង​សហជីព ទាំងអស់និង​ផល​ប្រយោជន៍សាធារណៈព្រមទាំងធានាឲ្យ​កិច្ច​សហប្រតិបត្តិការ​របស់អង្គការទាំងនេះប្រព្រឹត្តទៅប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ស្រប​តាម​គោលការណ៍​នីតិរដ្ឋនិង​អភិបាលកិច្ច​ល្អ»លោក​ ហ៊ុន សែន បន្ថែមថា​«គណបក្ស​ប្រជាជន​ប្រឆាំងដាច់ខាតចំពោះ​រាល់ ទង្វើ​ជ្រៀតជ្រែក​ពីមជ្ឈដ្ឋានបរទេស​ចូលក្នុងដំណើរ​​ការ​នេះ ដែល​ជា​ការ​រំលោភបំពានឯករាជ្យនិង​អធិ​បតេ​យ្យ​ភាព​របស់កម្ពុជាហើយ​អំពាវនាវ​ឲ្យ​មាន​ការគោរពព្រះរាជាណាចក្រកម្ពុជា ដែល​ជា​រដ្ឋអធិតេយ្យនិង​ជា​​សមាជិកនៃ​អង្គការសហប្រជាជាតិ»។

ការប្រកាស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ស្រប​ពេលដែល​អង្គការ​​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រមូលផ្តុំ​​នៅ ​មុខ​រដ្ឋសភា នៅព្រឹកថ្ងៃ​អាទិត្យនេះ ដោយ​តវ៉ា​មិន​ឲ្យ​អនុម័ត​ច្បាប់​គ្រប់គ្រងសមាគម និង​​អង្គការ​មិនមែន​រដ្ឋាភិបាល​​។​ហើយគណៈកម្មការនៃ​រដ្ឋសភា​កំពុងតែ​ពិនិត្យ​មើល​សេចក្តី​ព្រាង​ច្បាប់គ្រប់​គ្រង​ អង្គការ​។ ចំណែក​សេចក្តីព្រាង​ច្បាប់​សហជីព ក្រសួងការងារ​កំពុង​តែ​រៀបចំផងដែរ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា