លោក ឈាង វុន ៖ ​គណៈកម្មការ​ទាំង៣ សម្រេច​រក្សា​ខ្លឹម​សារ​នៃ​សេចក្តីព្រាងច្បាប់ អង្គការ សមាគម​

2015-07-01 14:54:00 4823 Views

បន្ទាប់ពីពិភាក្សា​នៅព្រឹកថ្ងៃ​ពុធនេះ ជាមួយ​គណៈកម្មការ​បីនៃ​រដ្ឋសភា លោក ឈាង វុន បាន​លើក​ឡើងថា គណៈកម្មការទាំងបីនៃ​រដ្ឋសភាដែល​ទទួល​​ បន្ទុក​ពិនិត្យ​មើល​សេចក្តីព្រាង​ច្បាប់អង្គការ​ ​បាន​សម្រេច​រក្សា​ខ្លឹម​សារ​នៃ​សេចក្តីព្រាងច្បាប់នេះ​ឲ្យ​​នៅដដែល​ ដោយ​​មិន​មាន​ការ​កែ​ប្រែ​អ្វីនោះទេ។​ លោក​បញ្ជាក់ថា​«ខ្លឹម​សារ​ គណៈកម្មការ​ទាំងបី​សម្រេច​តម្កល់ទុក​នៅ​ដដែល»ដោយ ​ស្នើ​ឲ្យ​កែ​សម្រួល​នូវ​អក្ខរាវិរុទ្ធមួយចំនួន។​ លោក​បន្ត​ថា​ជារួម​គណៈការទាំងបី បាន​សម្រេច​ថា​​សេចក្តីព្រាងច្បាប់នេះ​ត្រូវធ្វើនៅពេលនេះ។​

សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​ ដែលរដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភា ​មាន៩ជំពូក និង​មាន​​៣៩មាត្រា​។  មាត្រា​​២៤នៃ​សេចក្តីព្រាង​ច្បាប់នេះ​​បាន​ចែង​ថា« ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុកអង្គការ​មិន​មែន​រដ្ឋា​ភិ​បាល​​បរទេស ឬ​សមាគម​បរទេសត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ​នៅ​ព្រះរាជាណាចក្រកម្ពុជា»។​មាត្រា​១០នៃ​សេចក្តីព្រាង​​ច្បាប់នេះចែង​ថា​ សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ​ត្រូវ​ជូន​ដំណឹង​​ជា​លាយល​ក្ខណ៍អក្សរ​​អំពី​​ព័ត៌មាន​​រាល់​គណនី​ដែល​ត្រូវ ​បើក​សម្រាប់​កិច្ច​ប្រតិ​បត្តិ​ការ​របស់ ខ្លួន​នៅ​ធនាគារ​ក្នុង​ ព្រះរាជាណាចក្រកម្ពុជា​។​ មាត្រា​២៥ចែង​ថា​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល ត្រូវ​ផ្ញើ​បាយការណ៍​​​បូក​សរុប​សកម្មភាព​ការងារ និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទៅ​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​ មាត្រា​២៥ បន្ត​​ថា​ក្នុង​ករណី​ចំបាច់ ក្រសួងមហាផ្ទៃ អាច​ស្នើ​សុំ​របាយការណ៍ស្តី​ពី​សកម្មភាព និងនយោបាយ​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​របស់​សមាគម។

ករណីដែល​សមាគម និង​អង្គការ​មិន​មែន​​រដ្ឋាភិបាល មិន​អនុវត្ត​តាម​មាត្រា​១០ មាត្រា​២៤ និង​មាត្រា​២៥ ​ក្រសួងមហាផ្ទៃ​​ត្រូវ​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្ស​រ​ដោយទុក​រយៈ​ពេល​យ៉ាង​ យូរ​៣០ថ្ងៃ នៃ​ថ្ងៃ​ធ្វើ​ការ។ ករណី​មិន​អនុវត្ត​តាម​ ក្រសួង​នឹង​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍អក្ស​រ​ផ្អាក​សកម្មភាព​បណ្តោះ​អាសន្ន​ រយៈ​ពេល​យ៉ាង​យូ​រ​៩០ថ្ងៃ​។ ក្នុង​ករណី​នៅតែ​មិន​ព្រម​អនុវត្ត ក្រសួង​មហាផ្ទៃ​ត្រូវ​សម្រេច​ជា​លាយលក្ខណ៍អក្ស​រ​លុប​ឈ្មោះ​ចេញពី​បញ្ជី៕​

សូមបញ្ចាក់ផងដែរថា​ សេចក្ដីព្រាងច្បាប់ស្ដីពីសមាគមនិងអង្គការរមិនមែន រដ្ឋាភិបាលត្រូវ បានសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយុទ្ធនាការតវ៉ាប្រឆាំងនឹងច្បាប់នេះ ជាបន្តបន្ទាប់ មួយរយៈពេលចុងក្រោយនេះ ដោយពួកគេយល់ថាច្បាប់នេះ មានការឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិរបស់ពួកគេ។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា