នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទកកិច្ចការព្រំដែន និងជាប្រធានកិច្ចការចម្រុះព្រំដែន បានសន្និសីទកាសែត ស្តីពីការបង្ហាញផែនទីផ្លូវការដែលរដ្ឋាភិបាលកម្ពុជា បាន និងកំពុងប្រើប្រាស់ក្នុងខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកជាមួយវៀតណាម ហើយក៏មានការចូលរួមពីខាងតំណាងរាស្ត្របក្សប្រឆាំងផងដែរ គឺលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាត ផងដែរ។ ចំណែកលោក ផៃ ស៊ីផានក៏មានវត្តមានផងដែរ គឺរូបលោកជាអ្នកសម្របសម្រួល។