យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា ក្រសួងបានទទួលរួចហើយនូវការ សុំបង្កើត គណបក្ស របស់លោក ម៉ម សូណង់ដូ ឈ្មោះ «គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ» ។ ក្រសួងមហាផ្ទៃបញ្ជាក់ថាដើម្បីទទួលបានសុពលភាព គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ត្រូវបំពេញបែបបទ និងលក្ខខណ្ឌដូចមានចែងក្នុងជំពូកទី ៥ ត្រង់មាត្រទី២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។