តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសន្តិសុខនៅទីស្ដីការគណៈរដ្ឋមន្ត្រីបណ្តេញចេញមិនឲ្យផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត

2015-07-02 15:02:00 4847 Views

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពីសន្និសិទ ​សារព័ត៌មាន​មួយ ដោយ​បាន​ដាក់​បង្ហាញ​ផែនទី​ផ្លូវ​ការ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ប្រើប្រាស់​ក្នុង​ការងារ​ខណ្ឌ​សី​ម៉ា និង​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម។

ក៏មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលរួមចំនួន២រូបផងដែរ ក្រោយពី​មាន​ការសួរដេញដោល និង​ជជែក​គ្នា​តឹងសរសៃក រវាង​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​លោក វ៉ា គឹមហុង អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា ដែល​ជា​អ្នកសម្របសម្រួល បាន​ប្រកាស​បិទ​សន្និសីទ​សារព័ត៌មាន។​

ក្នុងខណៈនោះដែរ សន្តិសុខ​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រីបាន​បណ្ដេញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​លោក រៀល ខេ​មរិ​ន្ទ្រ មិនឲ្យ​ផ្ដល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​បរិវេណ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដោយ​អះអាង​ថា ជា​តួនាទី​នៃ​ការ រក្សាសន្តិសុខ និង​ដល់​ម៉ោង​សម្រាក មិន​មាន​អ្នក​នៅ​ការពារ​សន្តិសុខ  លោក អ៊ុំ សំអាន ទង្វើ​នេះ​ជា​ការរំលោភ​លើ​សិទ្ធិ​របស់​លោក​ជា​តំណាងរាស្ត្រ​ក្នុង​ការបញ្ចេញមតិ ក៏ដូចជា​ផ្ដល់ព័ត៌មាន​ទៅឲ្យ​អ្នកសារព័ត៌មាន។​

​គួរបញ្ជាក់​ថាកាល​ពី​ថ្ងៃពុធ ម្សិលមិញនេះ លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​បណ្តេញ​លោក អ៊ុំ សំអាន ដែលជាតំណាងរាស្ត្របក្សប្រឆាំង ចេញ​ពី​សភា​មិន​ឲ្យ​ផ្តល់​សម្ភាសន៍​ដល់​អ្នកកា​សែត​ពាក់ព័ន្ធ​នឹង​ច្បាប់​សង្គម​ស៊ីវិល​ម្ដង​ហើយ ។ លោក ឈាង វុន បាន​ដេញ​ឲ្យ​លោក អ៊ុំ សំអាន ចេញទៅ​ផ្ដល់​បទសម្ភាសន៍​នៅក្រៅ​បរិវេណ​រដ្ឋសភា ដោយ​លើកឡើង​ថា ត្រូវ​ស្នើ​សុំ​ការអនុញ្ញាត​ពី​ប្រធានរដ្ឋសភា​ជា​មុន​សិន៕


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា