សេចក្តីប្រកាសពត៌មានអគ្គលេខាធិកាដ្ឋាន ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ បានឲ្យដឹងថា ព្រះមហាក្សត្រ នរោត្តម សីហមុនីនិងយាងបើកសម័យប្រជុំពេញអង្គរបស់ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី២៦ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន ០៩នៅថ្ងៃទី១៧ ខែកក្កដានាព្រះបរមរាជវាំង រួមមាន៖
ទី១ របាយការណ៍ ស្តីពីសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អង្គការតលាការ និងអង្គការអយ្យការនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំឆ្នាំ២០១៤ ។
ទី២ របាយការណ៍ ស្តីពីសកម្មភាពការងារបរស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៦ ។
ទី៣ ពិនិត្យសម្រេច អំពីការតែងតាំងសហប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម និងសមាជិកនៃក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ទី៤ ពិនិត្យ និងសម្រេច អំពីការបែងចែកជំនាញ និងទីកន្លែងបំពេញការងារសម្រាប់សិស្សចៅក្រមជំនាន់ទី៦ សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
ទី៥ ពិនិត្យ និងសម្រេច អំពីការផ្លាស់ប្តូរចៅក្រម តាមវេនបួនឆ្នាំម្តង សម្រាប់ឆ្នាំ២០១៤។
ទី៦ ពិនិត្យ និងសម្រេច អំពីការតែងតាំង ប្រធាន អនុប្រធាន សាលាជម្រះក្តីមួយចំនួន។
ទី៧ ពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ច ព្រះរាជអាជ្ញាមួយចំនួន។
ទី៨ ពនិត្យ និងសម្រេច លើសំណើសុំអនុញ្ញាតច្បាប់សម្រាករយៈពេល ០១ឆ្នាំរបស់លោក យូ ប៊ុនណា ចៅក្រមសាលាឧទ្ធរណ៍ ចេញទៅបន្តការសិក្សា និងទី៩ បញ្ហាផ្សេងៗទៀត។