យោងតាមរបាយការណ៍របស់អភិបាលខេត្តស្វាយរៀង លោក ជៀង អំ បានឲ្យថា នៅថ្ងៃអាទិត្យម្សិលមិញថា យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួស គឺដោយសារក្របីវ័ធ ក្នុងគ្រាដែលពួកគាត់ នាំគ្នាចុះត្រួតពិនិត្យព្រំដែន ជាមួយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែរដឹកនាំដោយ លោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន ស្ថិតនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៏។
គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន និង លោក រៀល ខេមរិន្ទ្រ បានដឹកនាំក្រុមប្រជាពលរដ្ឋ និស្សិត និងព្រះសង្ឃ ជាង២០០០អង្គ/នាក់ ទៅត្រួតពិនិត្យតំបន់ព្រំដែននៅខេត្តស្វាយរៀង នៅចំណុចបង្គោលលេខ ២០២ និងបង្គោលលេខ២០៣ ៕