បើគ្មានអ្វីប្រែប្រួលទេ តាមគម្រោងគ្រោងទុក នាព្រឹក ថ្ងៃច័ន្ទ ទី ២៧ កក្តដាព្រឹកនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងដឹកនាំក្រុមតំណាងរាស្រ្តទៅសូរសុខទុក្ខសកម្មជន បក្សរបស់ខ្លួនចំនួន១១ នាក់ ដែលកំពុងជាប់ពន្ធនាគារព្រៃសរ ។
សូមបញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១ រូប ទី១ លោក មាជ សុវណ្ណារ៉ា, ទី២-ឈ្មោះ អឿ ណារិន, ទី៣-ឈ្មោះ ឃិន រឿន ហៅឃិន ចំរើន, ទី៤-ឈ្មោះ នាង សុឃុន, ទី៥ -ឈ្មោះ សាន គឹមហេង, ទី៦-ឈ្មោះ ស៊ុ ពុទ្ធី, ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី, ទី៨- ឈ្មោះ ទេព ណារិន, ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី១០-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង ត្រូវបានសាលាដំបូង រាជធានីភ្នំពេញចេញដីការ បង្គាប់ឲ្យខ្លួនផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សានៅ ក្បែរទីលាន ប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។