សេចក្តីថ្លែការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) ចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយចាត់ទុកការកាត់ទោសសកម្មជនគណបក្សសង្រ្គោះជាតិទាំង១១រូប មានភាពមិនប្រក្រតី ដោយអំពាវនាវឲ្យមានការកែប្រែ នៅពេលមានការប្តឹងទៅឧទ្ធរណ៍។
សេចក្តីថ្លែការណ៍បានបន្ថែមថា មិនមានការបង្ហាញភស្តុតាងនៅក្នុងតុលាការដែលអាចបញ្ជាក់ថាចុងចោទ បានប្រព្រឹត្តអំពើហិង្សាដោយផ្ទាល់ ឬក៏ហិង្សានោះបានធ្វើឲ្យគ្រោះថ្នាក់ដល់ស្ថាប័ននៃប្រទេសកម្ពុជា នោះទេ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ "យើងបារម្ភពីការកាត់ទោសនោះ ជាពិសេសដោយសារមានភាពមិនប្រក្រតីនៃដំណើរការសវនាការ ដែលការិយាល័យរបស់យើងបានតាមដាន”។សេចក្តីថ្លែងការណ៍បន្ថែមថា៖ ”ការយល់ឃើញថារដ្ឋាភិបាលជ្រៀតជ្រៀតក្នុងករណីនេះធ្វើឲ្យទំនុកចិត្តរបស់សាធារណជនកាន់តែធ្លាក់ចុះសម្រាប់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា”។