លោក ជា តារា៖ កងយោធពលខេមរភូមិន្ទជាកងទ័ពរបស់គណបក្សប្រជាជន

2015-07-29 14:53:00 4806 Views

អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​តំណាង​គណៈ​មេបញ្ជាការ​ឯកភាព សមរភូមិ​ប្រាសាទ​ព្រះវិហារ ផ្កាយ​មាស​បួន លោក ជា តារា បាន​អះអាង​ថា កង​ខេមរភូមិន្ទ​ជា​កង​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​អះអាង​របស់​លោក ជា តារា បាន​ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា ស្ដីពី​សម្ព័ន្ធ​មេត្រីភាព រវាង​អង្គភាព​កងទ័ព កង​កម្លាំង​នគរបាល​ជាតិ ជាមួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៩ កក្កដា។

លោក ជា តារា ក៏​ក្រើន​រំលឹក​ដល់​កង​ទ័ព​ទាំង​អស់​ត្រូវ​ការពារ​រដ្ឋាភិបាល និង​បង្ការ​កុំ​ឲ្យ​មាន​បដិវត្ត​ពណ៌​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។ ការ​ក្រើន​រំលឹក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជា​ដាច់​ណាត់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ឲ្យ​កម្ចាត់​ចោល​បដិវត្ត​ពណ៌​ក្នុង​ប្រទេស​កម្ពុជា។

ការ​អះអាង​របស់ លោក ជា តារា ដែល​ថា​កង​យោធពល​​ខេមរភូមិន្ទ ជា​កង​ទ័ព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា ថា​កង​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ឧបករណ៍​របស់​រដ្ឋ​ក្នុង​កិច្ច​ការពារ​ជាតិ ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​រដ្ឋាភិបាល​ស្របច្បាប់។

ចំណែក​មាត្រា​២៣ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា ព្រះមហាក្សត្រ ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពលខេមរភូមិន្ទ។ អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​តែងតាំង​ឡើង​ដើម្បី​បញ្ជា​កង​យោធពល​ខេមរភូមិន្ទ​នេះ។ មាត្រា​៧​នៃ​ច្បាប់​នេះ ត្រង់​វាក្យខ័ណ្ឌ​ទី១ ចែង​ថា​ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។ ប្រភពពីសារព័ត៌មានRFA


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា