នាព្រឹកថ្ងៃទី ០៣ សីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ពានមិត្ត ភាពកម្ពុជា-ចិនតាខ្មៅ ដែលឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ទៅផ្លូវជាតិលេខ១ ប្រវែង១១.៩៥គីឡូម៉ែត្រ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវមួយចំនួននៅម្តុំស្ពាននេះ ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី ២ខែសីហា រហូតដល់ម៉ោង១១ និង៣០នាទីថ្ងៃទី៣ខែសីហា។