សមាជិកបណ្តាញសង្គមខ្មែរដើម្បីខ្មែរជាង ១០០នាក់ បានជួបជុំគ្នា កាលពីថ្ងៃទី២ ខែសីហា ម្សិលមិញនេះ ដើម្បីបោះឆ្នោតជ្រើសរើស និងអនុម័តគោលការណ៍សំខាន់ៗ ព្រមទាំង គណៈកម្មការបណ្តោះអាសន្នមួយ ដែលជាផ្នែកមួយនៃដំណើរការរៀបចំបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោក យ៉េង វីរៈ ប្រធានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានក្លាយជាប្រធាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
បើតាមការគ្រោងទុក នៅថ្ងៃ ទី ០៣ សីហា ឆ្នាំ ២០១៥នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នឹងដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការ ។