ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅនៅព្រឹកថ្ងៃទី៣ សីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការប្រកាសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី៤នៃខែកក្កដា ដដែលដោយមិនអនុវត្តតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ កក្កដា ២០១៤ នោះទេ។