ក្នុងពិធីសម្ភោធស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ នៅព្រឹកថ្ងៃច័ន្ទនេះលោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក លោក បារ៉ាក អូបាម៉ា ប្រគល់ផែនទីព្រំដែនកម្ពុជា។ ដែលលោក ហួត សម្បត្តិ ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានប្រគល់ជូនអាមេរិកនៅឆ្នាំ១៩៦៤ គឺមិនមែនផែនទីដែលសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជានោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឲ្យអាមេរិកបញ្ជូនអ្នកជំនាញការព្រំដែន មកជួយត្រួតពិនិត្យផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជាដែរ។ លោក ហ៊ុន សែន ក៏បានលើកឡើងខ្លាំងថា ប្រសិនបើ ប្រទេសបារាំង និងអង់គ្លេស មិនមានផែនទីកំណត់ព្រំដែនប្រគល់ឲ្យ កម្ពុជាខ្ចីទេនោះ រដ្ឋាភិបាលនឹងសុខចិត្តចំណាយថវិការធ្វើដំណើរ និងថ្លៃស្នាក់នៅ ឲ្យគណបក្សប្រឆាំង ដើម្បីយកផែនទីនៅក្នុងដៃពួកគេ យកទៅផ្ទៀងផ្ទាត់ជាមួយគ្នាប្រទេសទាំងនោះ ដើម្បីឲ្យបានច្បាស់ទាំងអស់គ្នា។