លោក ហ៊ុន សែន នឹងឲ្យសមាជិកព្រឹទ្ធសភា និងរដ្ឋសភា មកពីគ្រប់និន្នាការ រួមទាំងគណបក្សនយោបាយ ត្រៀមខ្លួនផ្ទៀងផ្ទាត់ផែនទីជាមួយរដ្ឋាភិបាល

2015-08-03 15:07:00 4937 Views

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា មកពី​គ្រប់​និន្នាការ រួមទាំង​គណបក្សនយោបាយ និង​អ្នកបច្ចេកទេស​ទាំងអស់ ឲ្យ​ត្រៀមខ្លួន​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​រដ្ឋាភិបាល។ លោក​មិន​សុខចិត្ត​នោះឡើយ​ចំពោះ​ការ​រិះគន់ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ ការបែបនេះរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺក្នុងពិធី សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា ចិន តាខ្មៅ នៅ​ថ្ងៃទី៣ សីហា​ព្រឹកមិញនេះ។

លោក ហ៊ុន សែន ​បន្ត​ថា រដ្ឋាភិបាល​របស់លោក នឹង​ចំណាយ​គ្រប់​យ៉ាង​ដើម្បី​បាន​ផែនទី​ដើម្បី​បញ្ជាក់​ឲ្យ​ ច្បាស់លាស់។ ហើយ​បញ្ហា​ផែន​ទី​នេះ លោក ហ៊ុន សែន បន្ថែមថា បើ​បក្ស​ប្រឆាំង​មាន​ផែនទី​ពិត សុំ​ថ្វាយ​ព្រះមហាក្សត្រ ឬ​រាជបណ្ឌិត្យសភា បើ​មិន​ចង់​ប្រគល់​ឲ្យ​លោក​ផ្ទាល់ ប៉ុន្តែ​បើ​អ្នក​ចោទ​មិន​ហ៊ាន​បង្ហាញ​ការពិត អ្នក​នោះ​ជា​អ្នក​ភូតភរ​បោកប្រាស់​ពិត​ប្រាកដ។

សូមបញ្ជាក់ថា ដើមខែ​កក្កដា កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​លិខិតស្នើ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ដើម្បី​សុំ​ខ្ចី​ផែនទី​ខ្មែរ តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​របស់​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម។ ផែនទី​ដែល​តម្កល់ទុក​នៅ អង្គការសហប្រជាជាតិ​នេះ ជា​ផែនទី​ខ្នាត ១/១០០.០០០ ដែល​រដ្ឋាភិបាល​បារាំង​បោះពុម្ព នៅ​ចន្លោះ​ឆ្នាំ១៩៣៣ ដល់១៩៥៣ ហើយ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ យកទៅ​តម្កល់ទុក​នៅ​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ១៩៦៤។

បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​នៅ​ពេល​បច្ចុប្បន្ន​បាន​កក្រើក​ឡើង​វិញ បន្ទាប់​ពី​បក្ស​ប្រឆាំង​ដឹកនាំ​យុវជន​មួយ​ចំនួន ចុះ​ទៅ​មើល​បង្គោល​ព្រំដែន ដែល​សង្ស័យ​ថា​វៀតណាម​បោះ​បង្គោល​ចូល​ដី​ខ្មែរ និង​រហូត​ដល់​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ​វៀតណាម និង​ខ្មែរ​ទៀត​ផង។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា