លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជារឪ្យកម្លាំងនគរបាលត្រូវតាមចាប់ខ្លួនស្ត្រីម្នាក់ដែល បង្កហិង្សាយ៉ាងព្រៃផ្សៃទៅលើក្រុមសន្តិសុខរាជធានីភ្នំពេញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្នុងកុបកម្មនៅទីលានប្រជាធិបតេយ្យ លោក ហ៊ុន សែន បានហៅស្រ្តីម្នាក់ថាជាញី ដែលបានប្រើអំពើហឹង្សា វាយទាត់ធាក់ទៅលើកងកម្លាំងសន្តិសុខ ខ័ណ្ឌដូនពេញ គឺជាសកម្មភាពដ៏ព្រៃផ្សៃមិនអាចលើកលែងបាន។
លោក ហ៊ុន សែន បានបញ្ចាក់បន្ថែមថាលោកមិនចេញបញ្ជាឲ្យមានការចាប់ខ្លួនអ្នកណាម្នាក់ដែរ ប៉ុន្តែកម្លាំងនគរបាលប្រហែលជាគេមិនអាចនឹងមិនចាប់ខ្លួនអ្នកដែលបាន ប្រព្រឹត្តិខុសនោះឡើយ ចំនែកវប្បធម៌សន្ទនាមិនទាក់ទងនឹងការអនុវត្តច្បាប់របស់តុលាការ នោះទេ។ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើង សម្ពោធស្ពានមិត្តភាពចិន-កម្ពុជាតាខ្មៅ កាលពីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ម្សិលមិញនេះ។