បើតាមយោងតាម មន្ត្រីជាន់ខ្ពួសរបស់គណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃពុធនេះ បានឲ្យដឹងថា សកម្មជនគណបក្សសង្គ្រោះជាតិ២នាក់ត្រូវ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងហិង្សាដែលកើតឡើងនៅក្បែរទីលា នប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។ យុវជនគណបក្សសង្គ្រោះជាតិចំនួនពីររូប ដែលត្រូវអាជ្ញាធរចាប់ខ្លួនមានឈ្មោះ លោក រឿន ចិត្រា និងលោក យន់ គឹមហួរ។
សូមបញ្ជាក់បន្ថែមថា ការចាប់សកម្មជនគណបក្សសង្គ្រោះជាតិ២នាក់នេះ បានធ្វើឡើងបន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមក្នុងពិធីសម្ពោធស្ពានមិត្តភាពចិន-កម្ពុជាតាខ្មៅ កាលពីថ្ងៃច័ន្ទ កន្លងទៅ លោក ហ៊ុន សែន បានរំឭកជាថ្មីឲ្យ សមត្ថកិច្ចតាមចាប់ខ្លួនអ្នកជាប់ ពាក់ព័ន្ធក្នុងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្ក ដា ឆ្នាំ២០១៤៕