នៅព្រឹកថ្ងៃពុធទី១២ សីហានេះ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញហាក់ចាប់អារម្មណ៍ខ្លាំងទៅនឹងមតិជំទាស់របស់តំណាងរាស្រ្តទៅលើសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលលោកចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញនិងគោលការណ៍មូលដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។បន្ទាប់ពីលោកបានបកស្រាយបន្ថែមលើចំណុចដែលលោកនិងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដទៃទៀតយល់ថាច្បាប់នេះផ្ទុយនឹងរដ្ឋធម្មនុញ្ញ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ លោកបន្តថាសមាជិកក្រុមប្រឹក្សាធមនុញ្ញបញ្ជាក់ប្រាប់លោកថាក្រុមប្រឹក្សាធម្មនុញ្ញបានយកចិត្តទុកដាក់ជាខ្លាំងចំពោះលិខិតរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទាក់ទងនឹងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។