មន្រ្តីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោក ហុង សុនហួរ សមាជិកព្រឹទ្ធសភា ត្រូវបានចាប់ខ្លួនហើយ នៅទីស្នាក់ការគណបក្ស សង្គ្រោះជាតិ បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យតាមចាប់ខ្លួន ពាក់ព័ន្ធនឹងក្លែងក្លាយសន្ធិសញ្ញាព្រំដែនកម្ពុជា ដែលទង្វើនេះលោក ហ៊ុន សែន ហៅថា ជាទង្វើក្បត់ជាតិ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ PPIU នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នេះ។