តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ២រូបនឹងចូលរួមសន្និសីទដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជាស្តីពីការពិនិត្យផ្ទៀងផ្ទាត់ផែនទីដែលទទួលបានពីប្រភពផ្សេងៗ។
សន្និសីទស្តីពីការផ្ទៀងផ្ទាត់ផែនទីរបស់ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី14 សីហា នៅរាជបណ្ឌិត្យសភាកម្ពុជា។ ផែនទីដែលត្រូវផ្ទៀងផ្ទាត់នោះបានមកពីប្រភពចំនួន៤ គឺអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន គណបក្សសង្រ្គោះជាតិ បណ្ណាល័យនៃព្រឹទ្ធសភាអាមេរិកនិងបណ្ណាល័យនៃវិទ្យាស្ថានភូមិសាស្រ្តជាតិបារាំង។