ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងត្រឡប់មកប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៦ ខែសីហា ខណៈមជ្ឈដ្ឋានតាមដាននយោបាយ នៅកម្ពុជារំពឹងថា វត្តមានរបស់លោក អាចទម្លាយភាពទាល់ច្រកខាងនយោបាយដែលកំពុងឡើងកំដៅ។លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកនាំពាក្យស្ដីទីរបស់គណបក្សសង្គ្រោះជាតិ បានបញ្ចាក់ប្រាប់នៅថ្ងៃសុក្រ ទី១៤ ខែសីហានេះថា លោក សម រង្ស៊ី នឹងវិលមកកាន់កម្ពុជាវិញ នៅម៉ោង៩ព្រឹក ថ្ងៃ ទី១៦ ខែសីហា។ លោកបានបញ្ជាក់ថា ការវិលមកវីញរបស់លោក សម រង្ស៊ី គឺជាធ្វើឡើងតាមការគ្រោងទុក។