នៅរសៀលថ្ងៃចន្ទនេះ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើករណីរបស់សមាជិកព្រឹទ្ធសភាគណ បក្សសម រង្ស៊ី លោក ហុង សុខហួរ ដែលត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងឯកសារទាក់ទងនឹងសន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម។យោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថានៅរសៀលវេលាម៉ោង២និង៣០នាទី គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាពលោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍របស់ក្រសួងមានសមត្ថកិច្ច ករណីលោក ហុង សុខហួរ។