កាលពីថ្ងៃអាទិត្យ ទី១៦ សីហា ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថាលោកនឹងប្រើវប្បធម៌សន្ទនា ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបន្ថយកម្តៅនយោបាយ និងមានការដោះលែងសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងសកម្មជនគណបក្សសង្រ្គោះជាតិផ្សេងទៀត។ក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការចាក់អង្រែក្រោយពីត្រឡប់មកពីក្រៅប្រទេស វិញ។