លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមការងារ បានទៅសួរសុខទុក្ខសមាជិករបស់ខ្លួន១៥នាក់ ដែលត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ សីហា។ការចុះទៅសាកសួរសុខទុក្ខសកម្មជនរបស់លោក សម រង្ស៊ី ធ្វើឡើងបន្ទាប់ពីលោកវិលត្រលប់មកពីបរទេសវិញកាលពីថ្ងៃទី១៦ សីហាម្សិលមិញ។