កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ដែលទើបបង្កើតថ្មី បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បញ្ចប់ស្ថានភាពនយោបាយដែលកាន់តែតានតឹងនេះ ដោយការចេះជជែកគ្នាក្នុងស្មារតីជាជនរួមជាតិតែមួយ ជាជាងការចង់យកឈ្នះតែលើខ្មែរគ្នាឯង។