យោងតាមប្រភពដែលបានចុះផ្សាយកាលពីថ្ងៃទី២២ សីហាកន្លងទៅបានឲ្យដឹងថា ក្រោយពីធ្វើការផ្ទៀងផ្ទាត់ផែនទី ពីអង្គការសហប្រជាជាតិ រូចមក កម្ពុជាកំពុងតែបន្តរងចាំផែនទី ពីភាគីពាក់ព័ន្ធផ្សេងៗទៀត ជាពិសេស គឺភាគីប្រទេសបារាំង។ លោក ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបរទសកម្ពុជា បានបញ្ជាក់ថាផែនទី ដែលបញ្ជូនមកពីប្រទេសបារាំងអាចនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។