កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅសកលវិទ្យាល័យខេមរៈ ស្ថិតនៅក្នុងខណ្ឌសែនសុខ ជាប់ពាក់ព័ន្ធក្នុងការប្រកាសធ្វើបដិវត្តន៍ពណ៌ នៅលើបណ្តាញទំនាក់ទំនង Facebook ហើយពេលនេះរូបគេត្រូវបាន សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ។មន្រ្តីសាលាដំបូងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ឲ្យដឹងថា យុវជនម្នាក់នៅក្នុងសមាគមយុវជនខ្មែរអង្គរ ដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកដល់តុលាការ, ហើយចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសហើយ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥នេះ។