លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បដិសេធកាលពីថ្ងៃទី២៥ សីហា ថា ក្រសួងមហាផ្ទៃ ពុំមានការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ បន្ថែម ដូចការផ្សព្វផ្សាយរបស់បណ្ដាញព័ត៌មានក្នុងស្រុកនានា ដែលបានចុះផ្សាយថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនសកម្មជនបន្ថែមទៀត ដូចជាអ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក (Facebook) របស់ លោក សម រង្ស៊ី ជំនួយការ លោក ហុង សុខហួរ និងអ្នកតំណាងរាស្ត្រមួយចំនួនទៀតពីបទផ្សំគំនិត និងចូលរួមក្លែងឯកសារ។