លោក ហ៊ុន សែន ថាប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានរិះគន់រូបលោកថា”ផ្តាច់ការ” ប៉ុន្តែលោកថាពាក្យ”ផ្តាច់ការ”នេះមិនមានអ្វីចម្លែកសម្រាប់រូបលោកនោះទេ ពាក្យនេះលោកឭតាំងពី៣ទសវត្សរ៍រួចហើយ ការលើកឡើងនេះក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១៥។