កូនទាហានកងវិស្វកម្ម ៧១៨ នៅស្រុកបាធាយ ខេត្តកំពង់ចាម លើកឡើងថា មន្ត្រីនាយកកងវិស្វកម្មរបស់ខ្លួន គឺអាចស៊ីដាច់ប្រាក់ខែកម្លាំងពលកម្មរបស់កូនទាហាន ឬប្រព្រឹត្តអំពើពុករលួយតែម្តង។ យោងតាមប្រភពដដែលបានឲ្យដឹងថា បន្ទាប់ពីប្រាក់ពលកម្មរបស់កូនទាហានប្រមាណ ៣ឆ្នាំមកហើយ នៅមិនទាន់ទទួលបាន ហើយមេកងប្រាប់ឱ្យកូនទាហានជួយលាក់បាំងរឿងនេះទៀតផង។ កូនទាហាននៅកងវិស្វកម្ម ៧១៨ ស្នើឱ្យមន្ត្រីក្រសួងពាក់ព័ន្ធ បើកការស៊ើបអង្កេតលើករណីប្រាក់បៀវត្សរ៍របស់ពួកគាត់ និងបញ្ហាពុករលួយមួយចំនួនទៀត។