នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធម្សិលមិញ ក្នុងពិធីដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ បានថ្លែងថា លោក សម រង្ស៊ី មិនត្រឹមតែចង់កេងចំណេញនយោបាយលើរូបគាត់នោះទេ ថែមទាំងចង់កេងចំណេញទៅលើក្រុមគ្រួសាររបស់លោកថែមទៀតផង។លោក ហ៊ុន សែន បានបញ្ចាក់ថា ក្នុងពិធីបរិភោគអាហាររវាងក្រុមគ្រួសារលោក និងគ្រួសារលោក សម រង្ស៊ី កន្លងទៅ គឺមានការនថតរូប Selfie បង្កើនភាពស្និទ្ធស្នាលជាមួយគ្នា ។ តែលោកថា បន្ទាប់ពីការបរិភោគអាហារជាមួយគ្នាមិនបានប៉ុន្មានថ្ងៃផង លោក សម រង្ស៊ី បានទៅក្រៅប្រទេស ហើយប្រាប់សារព័ត៌មានបរទេសបំភ្លើសពីការពិត។
http://www.camnews.org/