គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៦ ខែសីហាម្សិលមិញបានឱ្យដឹងថា គ.ជ.ប បានបើកកិច្ចប្រជុំ និងបានសម្រេចធ្វើការចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីខេត្តទាំង២៥។សេចក្ដីប្រកាសបន្តថា គ.ជ.ប សម្រេចយកឃុំ/សង្កាត់មួយនៅក្នុងរាជធានីខេត្តនីមួយៗសម្រាប់ធ្វើជាកន្លែងចុះឈ្មោះសាកល្បងនេះ។