លោកបណ្ឌិត សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិត្យសភា បានថ្លែងឲ្យដឹងថា ចំពោះការអះអាង របស់លោក អ៊ុ សំអានដែលថា បានរកផែនទីបោនទាំង២៦ របស់កម្ពុជា នៅបណ្ណាល័យ សភា (Library of Congress) សហរដ្ឋអាម៉េរិកនៅ Washington DCនោះ លោកក៏មានដែល គឺនៅក្នុងរាជបណ្ឌិត្យសភា។ការលើកឡើងបែបនេះបន្ទាប់ពី លោក អ៊ុ សំអាន បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ថា ខ្លួនបានរកឃើញផែនទីបោន របស់កម្ពុជាចំនួន ២៦ផ្ទាំង ទាំងផែនទី Digital និងផែនទីក្រដាស។