មន្ត្រីអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសរុបជិត២០នាក់ត្រូវបានសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួន នៅព្រឹកថ្ងៃពុធទី០២សីហានេះ ក្នុងហេតុការណ៍នៃការតវ៉ារបស់ប្រជាពលរដ្ឋទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន៣រូបដែលត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពេលកន្លងទៅ។ លោក ថាវ គឹមសាន នាយករងទទួលបន្ទុកតស៊ូមតិនៃអង្គការលីកាដូ បានឲ្យដឹងថា រូបលោក និងមន្ត្រីអង្គការលីកាដូ៤នាក់ទៀត មន្ត្រីសមាគមអាដហុកហុងម្នាក់ អ្នកសារព័ត៌មាន២នាក់ និងប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោងប្រមាណ៩និង៣០នាទី ខណៈដែលពួកលោកចុះសង្កេតមើលការតវ៉ារបស់ប្រជាពលរដ្ឋ។vodhotnews.com