បន្ទាប់ពីមានការផ្ទៀងផ្ទាត់ផែនទីជាលើកទី២ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលប្រកាសបិទផ្លូវតវ៉ា និងស្នើឲ្យគណបក្សនយោបាយ ឈប់យករឿងព្រំដែនទៅឃោសនា ដោយអះអាងថា គ្មានផែនទីណា ផ្លូវការជាងផែនទីដែលបារាំងឲ្យខ្ចីនេះទេ។ក្រោយបញ្ចប់ការផ្ទៀងផ្ទាត់ផែនចប់ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ថ្លែងថា ផែនទីដែលបារាំងឲ្យកម្ពុជាខ្ចី គឺដូចគ្នាស្ទើរទាំងស្រុងទៅនឹងផែនរបស់រដ្ឋាភិបាលដែលប្រើប្រាស់កន្លងមក។ លោក បានបិទកម្មវិធីដោយមិនឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង និងអ្នកសារព័ត៌មានសួរនាំពីបញ្ហានេះទៀតឡើយ។