លោក សម រង្ស៊ីប្រធានគណបក្ស សង្រ្គោះជាតិ បានថ្លែងសារ អំពាវនាវពីក្រៅប្រទេស មកថាឲ្យ ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដី កុំឲ្យប្រទេសក្បែរខាង រំលោភបំពានទន្ទ្រាញ យកតាមអំពើចិត្ត។បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ លោក សម រង្ស៊ី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥នេះបានឲ្យដឹងថា “នៅឆ្នាំ ២០១៥ នេះ ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់ របស់បរទេសឈ្លានពានទេ ហើយត្រូវរួបរួមគ្នា ជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើង ឲ្យបានគង់វង្ស”។