ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យម្សិលមិញថា លិខិតមួយច្បាប់ ឆ្លើយតបទៅនឹងប្រមុខរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃ ៣១ សីហា ២០១៥ លោកប្រធានាធិបតីបារាំង François Hollande បានលើកឡើងអំពីលទ្ធភាព នៃការបញ្ជូន អ្នកជំនាញបារាំង មួយក្រុម ក្នុងវិស័យផែនទី មកដល់ទីកន្លែង គឺមកដល់ប្រទេសកម្ពុជា និងប្រទេសវៀតណាមតែម្តង ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។