លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និង ជាសហ ប្រធានក្រុមការងារ ថា្នក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកបង្ហាញនូវគន្លឹះសំខាន់ៗចំនួន ៧ ដើម្បីជាប្រទីបសម្រាប់ សមាជិកបក្សឃុំ ដោយរំពឹងថា អាចសាងប្រជាប្រិយភាព និងទាញទំនុកចិត្តពីប្រជាពលរដ្ឋ ឈានទៅរកការឈ្នះឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាឆ្នាំ២០១៧ ក៏ដូចជាការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនាឆ្នាំ២០១៨ ផងដែរ។ការលើកបង្ហាញនូវគន្លឹះនេះ បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញចុះសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ នៃគណបក្សប្រជាជនកម្ពុជា ក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន ១៧០នាក់ កាលពីថ្ងៃ អាទិត្យ ទី០៦ ខែកញ្ញា កន្លងទៅនេះ។