លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកថាក្រុមស្រាវជ្រាវលើបញ្ហាព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជាដែលដឹកនាំដោយលោក សុខ ទូច បានធ្វើការងារផ្ទៀងផ្ទាត់ផែនទីដោយ”ឯករាជ្យនិងតម្លាភាព”ដោយជំរុញឲ្យក្រុមការងារនេះបន្តផ្ទៀងផ្ទាត់ផែនទីជាមួយបង្គោលព្រំដែនដែលបានបោះរួចហើយ។លោក ហ៊ុន សែន បានថ្លែងបែបនេះជាសាធារណៈតាមរយៈវីដេអូ ដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា(ទ.ទ.ក)កាលពីរសៀលថ្ងៃអង្គារម្សិលមិញ។